Sunday, February 9, 2014

ទស្សនាវដ្តី៖ ក្រលេក​មើល​កម្ពុជា ២០១៣ (Take a Look Cambodia 2013)

ចំណាប់អារម្មណ៍ចំពោះទស្សនាវដ្តី៖ ក្រលេក​មើល​កម្ពុជា ២០១៣
(Take a Look Cambodia 2013)
ដោយ ស៊ឹម យុ​ទ្ធី និង ម៉ិច សេរី​រត្ត័​
ទស្សនា​វ​ដ្តី​មួយ​ភាគ​ច្រើន​នៅ​ប្រទេស​កម្ពុជាច្រើន​ផ្តោត​សំខាន់​ទៅលើ​ការកម្សាន្ត និង​ពាក្យ​ច​ចាម​រាម​ពី​តារា​នេះ តារា​នោះ​។
ផ្ទុយ​មកវិញ «​ក្រឡេក​មើល​កម្ពុជា​» គឺជា​ទស្សនា​វ​ដ្តី​មួយ​ក្បាល​ដែល​មាន​កម្រាស់​ស្តើង​ល្មម ប៉ុន្តែ​វា​បាន​ប្រមូលផ្តុំ​នូវ​ទឹក​ដៃ​របស់​ក្រុម​អ្នក​សារពត៌មាន​វ័យក្មេង​មួយក្រុម ទាក់ទង​នឹង នយោបាយ សេដ្ឋកិច្ច  អប់រំ វិទ្យាសាស្ត្រ បច្ចេកវិទ្យា សិល្បៈ និង​បែបផែន​ជីវិត​នានា​ដែល​កើត​មាន​ខណៈដែល​កម្ពុជា​កំពុង​អភិវឌ្ឍន៍​គ្រប់​វិស័យ​។​
ក្រុម​អ្នក​សារពត៌មាន​វ័យក្មេង​ទាំងនោះ គឺជា​និស្សិត​ជំនាន់​ទី​១១នៃដេ​ប៉ា​តម៉ង់​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​សារគមនាគមន៍​។ យ៉ាងណាមិញ បន្ទាប់​ពី​ការ​បង្ហាញខ្លួន​ឡើងនៃទស្សនាវដ្តី «​ក្រលេក​មើល​កម្ពុជា​» បាន​ទាក់ទាញ​ចំណាប់​អារម្មណ៍​សិស្ស និស្សិត សាស្ត្រាចារ្យ និង​បណ្តា​មន្ត្រីរាជការ​មក​ពី​ស្ថាប័ន​ផ្សេងៗឲងាក​មក​មើល​ដោយ​មាន​ការចាប់អារម្មណ៍​យ៉ាងខ្លាំងចំពោះសិស្សនិស្សិត ក៏ដូចជាស្ថាប័នរបស់យើងផងដែរ​។​

ចំនុច​ពិសេស​របស់​ទស្សនា​វ​ដ្តី​នេះ   បាន​ឆ្លុះបញ្ចាំង​ពី​ទិដ្ឋភាព​ទាំងអស់​ក្នុង​សង្គម ហើយ​ទស្សនា​វ​ដ្តី​នេះ​កើត​ចេញ​ពី​ការយល់ឃើញ​របស់​និស្សិត ជាជាង​ការយល់ឃើញ​របស់​អ្នកការ​សែត ឫ​ក៏​អ្នកស្រាវជ្រាវ​ដទៃទៀត​ នេះ​បើ​តាម​ប្រសាសន៍​លោក សោម រតនា នាយក​​នៃ​ដេ​ប៉ាតឺ​ម៉ង​ប្រព័ន្ធ​ផ្សព្វផ្សាយ និង សារគមនាគមន៍ ក្នុង​កិច្ចសំភាសន៍​វិទ្យុ​អន្តរជាតិ​បារាំង (RFI)​។​

​លោក សោម រតនា ក៏បាន​បញ្ជាក់​ប្រាប់​ផងដែរ​ថា ការផលិត​ឡើង​នូវទស្សនាវដ្តី ក្រលេក​មើល​កម្ពុជា គឺ​ពោរពេញ​ទៅ​ដោយ​អត្ថន័យ​យ៉ាង​ពេញលេញ ហើយ​វា​ក៏​ទទួលបាន​ការកោតសរសើ​រ​យ៉ាងច្រើន ហើយ​ការសរសើរ​ទាំងនោះ មិនមែន​ចេះតែ​សរសើរ​នោះ​ទេ​។ បើសិន​យើង​ពិនិត្យ​មើល​ទៅលើ​ការជ្រើសរើស មុំ​របស់​រឿង ទាំងពី​ការសរសេ អត្ថន័យ​នៃ​រឿង គឺ​វា​សុទ្ធតែ​មាន​ន័យ ហើយ​វា​ផ្ដល់​ចំនេះដឹង​ថ្មីៗ ទៅឲ្យ​យុវជន​ដទៃទៀត​។

​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា លោក ហ៊ុន ម៉ា​នី បាន​មានប្រសាសន៍ “​អ្វី​ដែល​បាន​សម្រេច​ដោយ​សិស្ស​ជំនាន់​ទី​១១ DMC នេះ​គឺ​មាន​សារៈសំខាន់ ដោយ​បង្ហាញ​យ៉ាង​ជាក់លាក់ នូវ​សមត្ថភាព ហើយ​និង​វិជ្ជា​ជី​វៈ ក៏​ដូចជា​គំនិត​ឆ្នៃប្រឌិត​របស់​យុវជន​ជំនាន់​ទី​១១ ក្រោម​ស្មារតី​តែ​មួយ​នេះ ដែល​អាច​ផលិត​បាន​នូវ​ទស្សនា​វ​ដ្តី​ឆ្នាំនេះ​។​

​លោក ស ច័ន្ទដារ៉ា ការី​និពន្ធ​ទស្សនាវដ្ដី(​Lift) ដែល​បាន​ចូលរួម​ពិធី​ដាក់​បង្ហាញ​ទស្សនា​វ​ដ្តី ក្រលេក​មើល​កម្ពុជា បាន​ប្រាប់​ឲ្យដឹង​ផងដែរ​ថា​៖ “​ខ្ញុំ​គិតថា វា​ជា​រឿង​ល្អ ដោយ​ទស្សនា​វ​ដ្តី​មួយនេះ​គួរឲ​ចាប់​អារម្មណ៏មែនទែន រូបភាព​ក៏​ល្អ អត្ថ​ន័យ​ក៏​ល្អ ដែល​យើង​ជា​និស្សិត គួរ​យក​គំរូ​តាម​ហើយ​មាន​មោទនភាព ចំ​ពោះ​ខ្លួនឯង​សម្រាប់​អ្នក​ផលិត​។​
​មិន​ត្រឹមតែ​ក្រុមយុវជន និង​ទស្សនិកជន​ដែល​មក​ពី​ស្ថាប័ន​ផ្សេងៗ​មាន​កោតសរសើរ​ចំពោះ​ទស្សនា​វ​ដ្តី​មួយ​ក្បាល​នេះ​នោះ​ទេ​។

​តំណាង​អង្គការ ខាន​រ៉ា​ដ​(Konrad) ប្រចាំ​នូវ​កម្ពុជា ដែល​បាន​ឧបត្ថម្ភ​ដល់​ដំណើរការ​សិក្សា​នៅ​ដេប៉ា​ត់​ម៉ង់​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​សារគមនាគមន៍ ព្រមទាំង​ការ​បោះពុម្ភផ្សាយ​នូវ​ទស្សនាវដ្តី​មួយ​ក្បាល​នេះ លោក ដេ​នីស ស្គ្រី (Denis Schrey) បាន​និយាយថា​៖ ”​វា​ពិតជា​ផលិផល​មួយ​យ៉ាង​ល្អ វា​បាន​ផ្តល់​នូវ​ពត៏មាន​ដែល​មកពី​ប្រភព​ផ្សេងៗ ក្នុង​សង្គម​កម្ពុជា រួមមាន​ទាំង បញ្ហានយោបាយ សង្គម និង សេដ្ឋកិច្ច​។​

​លោកបា​បន្ថែមទៀតថា “​វា​បង្ហាញ​ប្រាប់​យើង​នូវ ភាពខុសៗ​គ្នា​នូវ​ពត៌មាន​កម្ពុជា ហើយ​ការប្រើប្រាស់​ទ​ស្សនៈ​។ ខ្ញុំ​ពិតជា​មាន​មោទនា​ភាព​ណាស់ ដែល​ ​DMC អាច​បង្កើន​នូវ​ផលិផល​ដូចនេះ​។ ខ្ញុំ​សង្ឃឹមថា អ្នក​ទាំងអស់​គ្នា​នឹងនិយាយ​អំពីបញ្ហា​នយោបាយ​ច្រើន​ជាង​នេះ​នា​ថ្ងៃ​អនាគត​
​គួរ​បញ្ជាក់​ផង​ដែរថា ​ទស្សនា​វ​ដ្តី​នេះ​ទើប​តែ​ធ្វើការ​ម្ពោ​ធឡើង កាលពី​ថ្ងៃ សៅរ៍ ទី ៨ ខែ​កុម្ភះ កន្លង នៅ​ឯ​ដេ​ប៉ាត់​ម៉​ង​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​សារគមនាគមន៍ តែប៉ុណ្ណោះ​។ ក្រៅពី​ទស្សនា​វ​ដ្តី «​ក្រលេក​មើល​កម្ពុជា​» នេះ ដេប៉ា​ត់​ម៉​ង​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​សារគមនាគមន៍ ក៏បាន​ផលិត​បាន​នូវ​ទស្សនា​វ​ដ្តី​៣​ផ្សេងទៀត រួមមាន «​កុន​» «​តន្ត្រី​» និង​«ស្ថាបត្យកម្ម​»


No comments:

Post a Comment